ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ

FN ៖ នៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោង ចក្រ សហគ្រាស ចំនួន ១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី ភ្នំពេញ។ ជំនួប សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ស្ថិតនៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅថ្ងៃនេះចំថ្ងៃខួប៧២ឆ្នាំនៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុសម្តេច តិចជាថ្ងៃកំណើតបក្សតែមួយឆ្នាំប៉ុណ្ណោះ។ ដូច្នេះរឿងរ៉ាវប្រវត្តិសាស្ត្រខ្លះ សម្តេចក៏មិនបានដឹងនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា … Continue reading ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ